ព័ត៌មានអន្តរជាតិ

បាតុករនៅមីយ៉ាន់ម៉ា ២នាក់ទៀត ស្លាប់ដោយត្រូវបាញ់ចំក្បាល អំឡុងពេលប៉ូលីស បង្ក្រាបដោយគ្រាប់បែកដៃ និងឧស្ម័នបង្ហូរទឹកភ្នែក

មូស្គូ៖ ទូរទស្សន៍ CNA បានរាយការណ៍ថា ក្រុមបាតុករពីរនាក់ ត្រូវបានសម្លាប់នៅថ្ងៃច័ន្ទ នៅទីក្រុង Myitkyina ប្រទេសមីយ៉ាន់ម៉ា នៅពេលបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹង ការដណ្តើមអំណាច ពីសំណាក់យោធានៅថ្ងៃទី ១ ខែកុម្ភៈ នៅតែបន្តធ្វើឱ្យកក្រើកពេញ ប្រទេសនៅ អាស៊ីអាគ្នេយ៍មួយនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹង ថា រូបថតផ្សព្វផ្សាយលើបណ្តាញ សង្គមបង្ហាញពីសាកសពបុរសពីរនាក់ ដេកនៅលើដី ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលដកស្រង់សម្តីសាក្សី អ្នកស្លាប់ត្រូវបានបាញ់ចំក្បាល។ ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃក្នុងពេលតវ៉ានោះ ។

សាក្សីបានដកស្រង់ សម្តីដោយនិយាយថា «របៀបដែលអមនុស្សសម្លាប់ជនស៊ីវិលដែលគ្មានអាវុធ យើងត្រូវតែមានសិទ្ធិដើម្បីតវ៉ាដោយសន្តិវិធី»។

ក្រុមបាតុករនៅពាស ពេញប្រទេសមីយ៉ាន់ម៉ា កំពុងធ្វើដំណើរតាមដងផ្លូវ ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពច្របូកច្របល់។ អាជីវកម្ម រោងចក្រ និងធនាគារ ត្រូវបានបិទនៅក្នុងទីក្រុងយ៉ាំងហ្គោន ៕

To Top