ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺថ្មីជាង៩.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ីបាន ឲ្យដឹងនៅថ្ងៃអង្គារនេះថា រុស្ស៊ី បានបញ្ជាក់ថា មានករណីនៃវីរុសកូរ៉ូណាថ្មីចំនួន៩.៤៤៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៤.៣៤២.៤៧៤នាក់ ។

ពលរដ្ឋចំនួន៣៣៦នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសកូរ៉ូណា គិតក្នុងថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៨៩.៨០៩នាក់ ។

ទន្ទឺមនឹងនេះដែរ អ្នកជំងឺចំនួន៩.៩៣១នាក់ បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣.៩៣២.១៧៧នាក់ ។

ម៉ូស្គូ បានកត់ត្រាដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.០៦៦នាក់ គិតក្នុងអំឡុងពេលថ្ងៃដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបរបស់រដ្ឋធានីនេះកើនឡើងដល់៩៩២.៨៨២នាក់ ។

គិតមកដល់ថ្ងៃនេះ ពលរដ្ឋជាង១១៣.៧លាននាក់បានធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ១៩នៅទូទាំងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top