ព័ត៌មានអន្តរជាតិ

អ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ AstraZeneca នៅវៀតណាម ៥នាក់ ប្រតិកម្ម ដោយអាឡែកហ្ស៊ី

បរទេស ៖ ប្រជាជនវៀតណាម ៥ នាក់ ក្នុងចំណោម ៥២២នាក់ ដែលជាមនុស្សដំបូង ដែលបាន ទទួលវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ AstraZeneca បានបង្កើតផលប៉ះពាល់តិចតួច ដូចជាប្រតិកម្មអាលែហ្សី បន្ទាប់ពីចាក់លើកដំបូង ។ នេះបើតាមសារព័ត៌មាន អនឡាញវៀតណាម VnExpress ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃ១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសវៀតណាម បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងថ្នាក់ជាតិ របស់ខ្លួន កាលពីថ្ងៃច័ន្ទ ដោយប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ ក្រុមហ៊ុន AstraZeneca ដោយបុគ្គលិក ពេទ្យជួរមុខ គឺជាអ្នកដំបូងគេ ដែលបាន ចាក់វ៉ាក់សាំងនេះ ។ ក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ វៀតណាម ក៏ទទួល បានការចាក់វ៉ាក់សាំង សម្រាប់មន្រ្តី និងបុគ្គលិកយោធា ដែលជាអ្នកធ្វើតេស្តិ៍ប្រជាជន ចំពោះជំងឺនេះឬបញ្ជូនពួកគេ ទៅក្នុងកន្លែងដាច់ដោយឡែក។

យោងតាមកាសែតអនឡាញ VnExpress បានអោយដឹងថា ២នាក់ ក្នុងចំណោមអ្នកដែល បានចាក់វ៉ាក់សាំង បានទទួលរង ពីការប្រតិកម្មថ្នាំ រីឯ ៣ នាក់ទៀត វិវត្តទៅជាជំងឺរាគរូស អាឡែរហ្សី និងសម្ពាធជីពចរទាប។ បច្ចុប្បន្នអ្នកទាំង ៥ ស្ថិតក្នុងស្ថានភាពមានស្ថេរភាព និងទទួលការព្យាបាល នៅមន្ទីរពេទ្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top