ព័ត៌មានអន្តរជាតិ

រយៈពេល២៤ម៉ោង ចុងក្រោយនេះ ប្រទេសថៃមានអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ជិត ១០០នាក់ សរុបអ្នកជា សះស្បើយមាន ២៥ ៩៤៦ នាក់

បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ចំនួន ៣៩ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍ មាន ៣៤ នាក់ និងករណីនាំចូលមានចំនួន ៥នាក់ ដែលធ្វើអោយប្រទេសថៃ មានអ្នកឆ្លង សរុបកើនឡើងដល់ ២៦ ៥៤០នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 បាននិយាយថា ការឆ្លងថ្មីចំនួន ២១នាក់ ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ និង ១៣ នៅក្នុងសហគមន៍។

នៅក្នុងប្រទេស ថៃ គឺមានអ្នកឆ្លងវីរុស កូវីដ១៩ សរុបចំនួន ២៦ ៥៤០ នាក់ ក្នុងនោះ បានព្យាបាល ឱ្យជាសះស្បើយ ចំនួន ២៥ ៩៤៦ នាក់ (៩៧%) ក្នុងនោះ ៩៥ នាក់ ត្រូវបានអនុញ្ញាត ឱ្យចេញ ពីមន្ទីរពេទ្យ ក្នុងរយៈពេល ២៤ ម៉ោង និង អ្នកជំងឺ ចំនួន ៥០៩ នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងមានអ្នកស្លាប់ ៨៥នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top