ព័ត៌មានអន្តរជាតិ

អាមេរិកចុះបញ្ជីខ្មៅ ជនជាតិអ៊ីរ៉ង់ពីររូបពីបទ រំលោភសិទ្ធិមនុស្ស 

បរទេស៖ រដ្ឋបាលលោក បៃដិន នៅពេលថ្មីៗនេះ បានធ្វើការដាក់ទណ្ឌកម្មលើសមាជិក ពីររូបរបស់កងកម្លាំងការពារបដិវត្តន៍ឥស្លាមនៃប្រទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ពីបទធ្វើទារុណកម្មលើអ្នកទោសនយោបាយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីសួរចម្លើយនៃកងកម្លាំងការពារបដិវត្តន៍ឥស្លាម លោក Ali Hemmatian និងលោក Masoud Safdari ត្រូវបានដាក់ទណ្ឌកម្ម ក្រោមក្រសួងការបរទេស ច្បាប់ប្រតិបត្តិការបរទេស និងការអនុវត្តកម្មវិធី សម្រាប់ការពាក់ព័ន្ធរបស់អ្នកទាំងពីរ ក្នុងអំពើរំលោភសិទ្ធិមនុស្ស។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានចោទបុរសទាំងពីរនាក់នេះពីបទធ្វើទារុណកម្មអ្នកទោសនយោបាយ និងមនុស្សផ្សេងទៀត ដែលជាប់ឃុំក្នុងអំឡុងការតវ៉ាក្នុងឆ្នាំ២០១៩ ហើយកាលពីឆ្នាំមិញនេះ បានធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅព្រៃផ្សៃ។

លោក Antony Blinken បានថ្លែងយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកប្តេជ្ញាលើកកម្ពស់ប្រកបដោយតម្លាភាព ចំពោះអ្នកដែលត្រូវទទួលខុសត្រូវ លើការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសអ៊ីរ៉ង់”៕ប្រែសម្រួល៖ប៉ាង កុង

To Top