បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានយល់ព្រមចំពោះការបង្កើន១៣,៩ភាគរយ ក្នុងចំណែកនៃការចំណាយរក្សាវត្តមានកងទ័ព អាមេរិកចំនួន២៨.៥០០នាក់ សម្រាប់ឆ្នាំ២០២១ ហើយនេះគឺជាការបង្កើន ចំណាយប្រចាំឆ្នាំដ៏ធំបំផុត នៅក្នុងរយៈពេលជិត២ទសវត្ស ក្រោយអាមេរិកស្នើបង្កើនការចំណាយ។
ការបង្កើននេះ នឹងធ្វើឲ្យការចូលរួមរបស់កូរ៉េខាងត្បូងកើនដល់១,០៣ពាន់លានដុល្លារ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសកូរ៉េខាងត្បូង ពីបទជិះសេះលែងដៃ លើអំណាចយោធាអាមេរិក និងបានទាមទារឲ្យកូរ៉េខាងត្បូងបង់ចំណាយដល់ទៅ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ប្រធានមន្ត្រីចរចាកូរ៉េខាងត្បូង លោក Jeong Eun-bo បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងបានដោះស្រាយភាពទទេដ៏យូរបំផុត ដែលបានប្រព្រឹត្តទៅអស់រយៈពេលប្រហែលមួយឆ្នាំនិង៣ខែ”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានបន្តទៀតយ៉ាងដូច្នេះថា “វាបានផ្តល់ឲ្យនូវឱកាសមួយ ដើម្បីបញ្ជាក់ជាថ្មីនូវភាពសំខាន់នៃសម្ពន្ធភាព និងតម្រូវការឲ្យមានការប្រចាំការដ៏ស្ថិរថេររបស់កងកម្លាំងអាមេរិកនៅកូរ៉””៕ប្រែសម្រួល៖ប៉ាង កុង