ព័ត៌មានអន្តរជាតិ

Biden គ្រោងជួបពិភាក្សា ជាមួយនឹងមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុនជាលើកដំបូង

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden នឹងបើកកិច្ចប្រជុំជាលើកដំបូងបំផុត របស់លោកនៅថ្ងៃសុក្រនេះ ជាមួយនឹងមេដឹកនាំ នៃប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន ក្នុងគោលបំណងធំ ដើម្បីអាចជុំរុញឲ្យមហាយក្សទាំង៤នេះ ក្លាយទៅជាសម្ព័ន្ធមិត្តដ៏ធំ ដើម្បីប្រឈមមុខទៅនឹងមហាយក្សចិន។

ប្រភពដដែលបានសរសេរទៀតថា វានឹងក្លាយទៅជាកិច្ចប្រជុំដ៏កំពូលមួយ របស់លោក Biden ក្នុងនាមជាប្រធានាធិបតីអាមេរិកថ្មី ដែលកន្លងមកធ្លាប់បានប្រកាសថា នឹងធ្វើការជួសជុល នូវសម្ព័ន្ធមិត្តចាស់ឡើងវិញ ដែលបានខូចខាតកាលពីអាណិត្ត របស់លោក Donald Trump។

អ្នកនាំពាក្យ របស់សេតវិមានលោក Jen Psaki បានថ្លែងប្រាប់អ្នកកាសែត កាលពីថ្ងៃអង្គារថា៖ ប្រធានាធិបតីអាមេរិកលោក Biden បានសម្រេចចិត្ត ដើម្បីអាចដំណើរការ កិច្ចប្រជុំថ្នាក់កំពូលមួយនៅមុនផែនការ ដើម្បីអាចពិភាក្សាគ្នាអំពីសារសំខាន់ នៃភាពជាសម្ព័ន្ធមិត្ត ជាមួយនឹងដៃគូរបស់អាមេរិក និងក៏ដូចជានៅឥណ្ឌូចិនតែម្តង។

អ្នកនាំពាក្យដដែល បានបញ្ជាក់ទៀតថា កិច្ចប្រជុំដែលត្រូវបានដាក់ឈ្មោះថា Quad ត្រូវបានធ្វើឡើង នៅបន្ទាប់ពីស្ថានភាពតានតឹងជាមួយនឹងចិន ដែលគ្រប់គ្នាអាចមើលឃើញហើយថា សូម្បីតែបញ្ហាពាណិជ្ជកម្មនិងក៏ដូចជា បញ្ហាសន្តិសុខផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top