ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យបានដឹង នៅថ្ងៃពុធនេះថា ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌនេស៊ី បានកើនឡើងដល់ ៥.៦៣៣នាក់ ក្នុងអំឡុងពេល១ថ្ងៃ ដល់១.៣៩៨.៥៧៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ១៧៥នាក់ ដល់៣៧.៩៣២នាក់ ។
ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ៥.៥៥៦នាក់ បន្ថែមទៀតបានចាកចេញពី់មន្ទីរពេទ្យនានា ដែលនំាឲ្យចំនួនអ្នកជាសះស្បើយ ពីជំងឺសរុបកើនឡើងដល់ ១.២១៦.៤៣៣នាក់ ។
វីរុសបានឆ្លងរាលដាល ដល់ខេត្តទាំងអស់ចំនួន ៣៤ខេត្ត ។
ជាពិសេស ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ខេត្ត West Java បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មីចំនួន ១.៥៧០នាក់ ហើយក្រុងហ្សាការតា មានចំនួន ១.០៤០នាក់ និងខេត្ត East Java មានចំនួន៣៩៩នាក់ និងខេត្ត Central Java និងខេត្ត East Kalimantan មានចំនួន ២៩៦នាក់៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
