បរទេស ៖ រដ្ឋាភិបាល អន្តរជាតិ ទទួលស្គាល់ នៃប្រទេសយេម៉ែន បាននិយាយ នៅថ្ងៃអាទិត្យថា ខ្លួនបានស្តារឡើងវិញ នូវចំណងមិត្តភាព ការទូត ជាមួយ ប្រទេសកាតា ក្រោយការធ្វើពហិការ រយៈពេល៤ឆ្នាំ ដឹកនាំដោយ អារ៉ាប៊ីសាអូឌីត និង ចូលរួមដោយប្រទេស អារ៉ាប់ដទៃទៀត ។
យោងតាមក្រសួង ការបរទេស របស់ប្រទេសយេម៉ែន បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស ទើបបានជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសកាតា នៅក្នុងទីក្រុងដូហា កាលពីថ្ងៃ អាទិត្យ ហើយកិច្ចព្រមព្រៀង មួយ បានធ្វើឡើងដើម្បីស្តារឡើងវិញ នូវចំណងមិត្តភាព រវាងប្រទេសទាំងពីរ ។
សេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយក្រសួងការ បរទេសកាតា បាននិយាយថា លោករដ្ឋមន្ត្រី ការបរទេសទាំងពីរ បានធ្វើការពិនិត្យឡើង វិញ នូវចំណងមិត្តភាព ទ្វេភាគី ប៉ុន្តែមិនបានរំឭក ដល់រឿងស្តារចំណង មិត្តភាពនោះទេ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា នៅក្នុងអំឡុងជំនួបគ្នានោះ រដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បានគូសបញ្ជាក់ពីតម្រូវការ ឲ្យមានដំណោះស្រាយ នយោបាយមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល៩ឆ្នាំនៅប្រទេសយេម៉ែន ៕
ប្រែសម្រួល៖ប៉ាង កុង