ប្រវត្តិសាស្ត្រ : នៅក្នុងពិធីជួបជុំគ្នា ជាប្រវត្តិសាស្ត្រមួយ នៅឯសេតវិមាន របស់អាមេរិក ដែលមានវត្តមាន របស់ប្រធានាធិបតី អេហ្ស៊ីប លោក Anwar el-Sadat និងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Menachem Begin បាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែល បាននាំឲ្យទៅដល់ការ បញ្ចប់ជម្លោះ រវាងប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែល ដែលបានអូសបន្លាយ អស់រយៈពេលជិត៣ ទស្សវត្សមកហើយនោះ និងបង្កើតទំនាក់ទំនងការទូត និងពាណិជ្ជកម្មឡើងវិញ។
តិចជាងពីរឆ្នាំមុន ព្រឹត្តិការណ៍នេះ នៅក្នុងសកម្មភាពមួយ ដែលមិនធ្លាប់ មានពីមុន មកសម្រាប់មេដឹកនាំ អារ៉ាប់ម្នាក់ គឺលោកSadatបានធ្វើដំណើរ ទៅក្រុងយេរូសាឡិម ដើម្បីស្វែងរកដំណោះស្រាយ សន្តិភាពអចិន្រ្តៃយ៍ជាមួយ អ្នកជិតខាង ជ្វីហ្វរបស់ប្រទេសអេហ្ស៊ីប ក្រោយពីមានជម្លោះជាច្រើន ទសវត្សមកហើយ។ ដំណើរទស្សនកិច្ចរបស់លោក Sadat ដែលលោកបានជួប ជាមួយនឹងលោក Beginដើម្បីពិភាក្សាគ្នា។
ថ្វីបើមានការរិះគន់ ពីសម្ព័ន្ធមិត្ត ក្នុងតំបន់ ក៏ដោយអេហ្ស៊ីប ដែលមាន លោក Sadat ជាអ្នកតំណាង បានបន្តស្វែង រកមេត្រីភាពជាមួយលោក Begin ហើយ នៅខែកញ្ញា១៩៧៨ មេដឹកនាំទាំងពីរ បានជួបគ្នាម្ដងទៀត នៅសហរដ្ឋអាមេរិក ដែលពួកគេបានចរចា ដើម្បីឈាន់ទៅ ដល់កិច្ចព្រមព្រៀងមួយ ជាមួយនឹងប្រធានាធិបតីអាមេរិកលោកJimmy CarterនៅឯCamp Davidនៅរដ្ឋMaryland៕
ប្រែសម្រួល:ស៊ុនលី