ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់​ ដោយសារជំងឺកូវីដ១៩ ក្នុង១ថ្ងៃ រហូតដល់ជិត ២ពាន់នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃអង្គារ ប្រទេស ប្រេស៊ីល បានឃើញនៅ ក្នុងកំណត់ត្រាខ្ពស់បំផុត ប្រចំាថ្ងៃដែលមានអ្នក ស្លាប់ចំនួន១.៩៧២នាក់ ដោយសារជ់ំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេសកើនឡើង ដល់២៦៨.៣៧០នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន៧០.៧៦៤នាក់ ដែលនាំឲ្យចំនួន៉អ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើង ដល់១១.១២២.៤២៩នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់ទី២ ដែលអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់ទី៣លើពិភពលោក ដែលមានអ្នកឆ្លងជំងឺ បន្ទាប់ពីអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top