សៅប៉ូឡូ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន២នាក់បានស្លាប់ នៅគ្រដែលយន្តហោះ របស់ក្រុមហ៊ុន សាងសង់មួយ បានធ្លាក់នៅតំបន់ ព្រៃមួយកន្លែង ស្ថិតនៅក្នុងរដ្ឋ Santa Catarina ភាគខាងត្បូង នៃប្រទេសប្រេស៊ីល ។
គួរបញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿង កំពុងហោះហើរចេញពីទីក្រុង Governador Valadares ក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍ទៅកាន់ទីក្រុង Florianopolis រដ្ឋធានី Santa Catarina ហើយបានធ្លាក់ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីការចុះចតបន្ទាន់ ។
បំណែកយន្តហោះត្រូវបានគេរកឃើញ នៅក្នុងតំបន់ព្រៃឈើ ដែលពិបាកចូលទៅដល់ក្នុងទីក្រុង Itapoa ក្នុងក្រុង Santa Catarina។
កងទ័ពអាកាសកំពុង ស៊ើបអង្កេតមូលហេតុ ដែលនាំឱ្យអ្នកបើកយន្តហោះ ទាក់ទងទៅអាកាសយានដ្ឋាន ក្នុងទីក្រុង Joinville ភាគខាងជើងនៃ Santa Catarina ដើម្បីព្យាយាម ធ្វើការចុះចតជាបន្ទាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
