បរទេស ៖ មន្រ្តី ប៉ូលីស មកពីប្រទេសមីយ៉ាន់ម៉ា បានប្រាប់ BBC ថា ពួកគេបាន រត់ឆ្លងព្រំដែន ចូលប្រទេសឥណ្ឌា បន្ទាប់ពីបានបដិសេធ មិនអនុវត្តបទបញ្ជា របស់យោធា ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយ កាលពីខែមុន ។ នៅក្នុងបទ សម្ភាសន៍ លើកដំបូងនេះ អ្នករត់ចោលជួរ ជាច្រើននាក់បានប្រាប់ថា ពួកគេបាន រត់គេច ដោយខ្លាច ពួកគេនឹង ត្រូវបានគេបង្ខំ ឱ្យសម្លាប់ឬធ្វើបាប ប្រជាជនស៊ីវិល ។
យោងតាមសារព័ត៌មាន bbc ចេញផ្សាយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើក ឡើង របស់ក្រុមប៉ូលូស រត់ចោលជួរ ទាំងនោះថា « ខ្ញុំត្រូវបានគេបញ្ជា អោយបាញ់ សម្លាប់អ្នកតវ៉ា ។ ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា ខ្ញុំមិនអាចធ្វើបានទេ» ។
ក្នុងរយៈពេល ៩ ឆ្នាំ ហើយដែល Naing ដែលយើងបានប្តូរឈ្មោះ ដើម្បីសុវត្ថិភាព របស់គាត់បានបម្រើការ ជាប៉ូលីសនៅប្រទេស មីយ៉ាន់ម៉ា ដែលគេស្គាល់ថាជាប្រទេសភូមា។ ឥឡូវនេះបុរសអាយុ ២៧ ឆ្នាំរូបនេះ កំពុងលាក់ខ្លួននៅរដ្ឋមីហ្សូរ៉ា ភាគឦសានប្រទេសឥណ្ឌា។
មន្ត្រីម្នាក់ បាននិយាយថា « ខ្ញុំខ្លាចថា ខ្ញុំនឹងត្រូវបង្ខំឱ្យសម្លាប់ ឬធ្វើបាបប្រជាជន ស្លូតត្រង់ ដែលកំពុងតវ៉ា ប្រឆាំង នឹងយោធា។ ខ្ញុំបានជួបគាត់និងប៉ូលីស និងស្ត្រីមួយក្រុម ដែលមានអាយុ ២០ ឆ្នាំហើយពួកគេបាន និយាយថា ពួកគេបានរត់ចេញពីការងារ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគេបដិសេធ មិនអនុវត្តបទបញ្ជា»។
យើងមានអារម្មណ៍ថា វាជាការខុស ដែលយោធាបានផ្តួលរំលំរដ្ឋាភិបាល ដែលបានជាប់ឆ្នោត៕
ប្រែសម្រួលៈ ណៃ តុលា