បរទេស៖ មន្រ្តីមួយរូបរបស់ហ្វីលីពីន បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសបានសម្លាប់អភិបាលក្រុងមួយរូប នៅកណ្តាលប្រទេសហ្វីលីពីន និងជំនួយការសន្តិសុខ២នាក់របស់គាត់ ខណៈដែលប៉ូលីសពីរនាក់ក៏ត្រូវបាន សម្លាប់ផងដែរ នៅក្នុងអំពើហិង្សាចុងក្រោយ ដែលពាក់ព័ន្ធនឹងកម្លាំងប៉ូលីស។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Ronaldo de Jesus មេបញ្ជាការប៉ូលីសប្រចាំតំបន់ដោយផ្អែកលើរបាយការណ៍ដំបូងរបស់ប៉ូលីសថា « ខ្ញុំគ្រាន់តែអាចសន្មតបានថា នេះគឺជាការប៉ះទង្គិចដោយអាវុធដោយការភាន់ច្រឡំ»។
យោងតាមលោក de Jesus បានអោយដឹងថា កាលពីរសៀលថ្ងៃច័ន្ទ ប៉ូលីសបានធ្វើការល្បាតជាប្រចាំ នៅពេលដែលពួកគេត្រូវបាន ដោយជំនួយការសន្តិសុខរបស់អភិបាលក្រុង Catbalogan គឺលោក Ronaldo Aquino ដែលបើកបរក្នុងឡានមួយនៅភាគខាងកើតខេត្ត Samar ។
លោក de Jesus បន្តថា ប៉ូលីសបានបាញ់តបតវិញ ហើយបានសម្លាប់លោក Aquino និងជំនួយការរបស់គាត់ចំនួន ២ នាក់ រួមទាំងអ្នកយាមប៉ូលីសម្នាក់ផងដែរ ហើយភាគីខាងជំនួយការរបស់ចៅហ្វាយក្រុង ក៏បានសម្លាប់មន្ត្រីប៉ូលីស ២នាក់ ដែលកំពុងបើកឡានពីក្រោយរថយន្តលោកអភិបាលក្រុង។
លោក de Jesus បានប្រាប់អ្នកយកព័ត៌មានថា « ពួកគេមានការសង្ស័យហើយបានបើកការបាញ់ទៅលើប៉ូលីសរបស់យើង ហើយកងកំលាំងរបស់យើងបានធ្វើការបាញ់តបតវីញ ចំណែកការស៊ើបអង្កេតកំពុងតែដំណើរការផងដែរ៕