ព័ត៌មានអន្តរជាតិ

ការស្លាប់របស់មន្ត្រីទី២ មកពីគណបក្សរបស់ លោកស្រី អ៊ុង សាន ស៊ូជី បានបង្កការភ័យខ្លាចចំពោះ ការឃុំឃាំងរបស់យោធាភូមា

បរទេស៖ មរណភាពរបស់មន្ត្រីទី ២ មកពីគណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បានបង្កឱ្យមានការភ័យខ្លាច ចំពោះការឃុំឃាំងរបស់យោធាភូមា ហើយបើយោងតាមក្រុមឃ្លាំមើល មួយបានអោយដឹងថា មន្រ្តីមួយរូបទៀតមកពីគណបក្សប្រឆាំង របស់លោកស្រីអ៊ុងសានស៊ូជី បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីមានការធ្វើទារុណកម្ម ដែលជាការស្លាប់លើកទី ២ ក្នុងពេលកំពុងឃុំឃាំង របស់កងកម្លាំងយោធាក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់នេះបានធ្វើឱ្យមាន ការព្រួយបារម្ភអំពីស្ថានភាព និងអ្នកដែលកំពុងទទួលការឃុំខ្លួន។ ចាប់តាំងពីយោធាបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយនៅថ្ងៃទី ១ ខែកុម្ភៈកម្លាំងសន្តិសុខបានបង្កើនល្បឿន ដើម្បីរារាំងការប្រឆាំង និងចាប់ខ្លួនមន្រ្តីរដ្ឋាភិបាល ក្រុមបាតុករ អ្នកកាសែត មន្ត្រីរាជការ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាច្រើនត្រូវបានគេ ចូលចាប់ខ្លួនតាមទំនើងចិត្ត នៅក្នុងការវាយឆ្មក់ពេលយប់ ហើយក្រុមគ្រួសាររបស់ពួកគេមិនដឹងថា តើមនុស្សជាទីស្រឡាញ់របស់ពួកគេស្ថិតនៅទីណា ឬពួកគេមានស្ថានភាពបែបណានោះទេ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា មនុស្សដែលត្រូវបានបាត់ខ្លួនដោយបង្ខំនោះ ទំនងជាទទួលរងការធ្វើទារុណកម្ម ឬការធ្វើបាបជាងអ្នកផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top