ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់ វីលៀម បដិសេធគ្រួសារ រាជវង្សអង់គ្លេស មិនប្រកាន់ ពូជសាសន៍ នោះទេ

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ បានរាយការណ៍ឱ្យដឹងថា ព្រះអង្គម្ចាស់វីលៀម នៅថ្ងៃព្រហស្បតិ៍នេះ បានការពារក្រុមគ្រួសារ រាជវង្សអង់គ្លេស បន្ទាប់ពីប្អូនប្រុស ហារី និងភរិយា Meghan បានចោទប្រកាន់ពួកគេ ពីការរើសអើង ជាតិសាសន៍ នៅក្នុងការសំភាសន៍ដ៏កក្រើកមួយ ដែលត្រូវបានគេមើល នៅជុំវិញពិភពលោក។

ព្រះអង្គម្ចាស់ វីលៀម បានប្រាប់ក្រុមអ្នកយកព័ត៌មាន អំឡុងដំណើរទស្សនកិច្ច ទៅកាន់សាលារៀន ពហុសាសន៍មួយ នៅក្នុងតំបន់ដែលខ្វះខាត នៅភាគខាងកើត ទីក្រុងឡុងដ៏ ថា“ យើងមិនមែន ជាគ្រួសារប្រកាន់ ពូជសាសន៍ទេ” ។

បុត្រារបស់អ្នកស្នងរាជបល្ល័ង្ក ព្រះអង្គម្ចាស់ឆាល រូបនេះ បានបន្ថែមថា ព្រះអង្គ​មិនទាន់និយាយ ជាមួយហារី នៅកាលីហ្វ័រញ៉ា នៅឡើយទេ ចាប់តាំងពីបទសម្ភាសន៍ បានចាក់ផ្សាយលើកដំបូង នៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។

លោកបាននិយាយថា “ទេខ្ញុំមិនទាន់បាននិយាយ ​ជាមួយគាត់​នៅឡើយទេ ប៉ុន្តែខ្ញុំនឹងធ្វើ”

សេចក្តីថ្លែងការណ៍ ដែលទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីមហាក្សត្រី អេលីហ្សាបែតទី ២ បានចេញផ្សាយកាលពីថ្ងៃអង្គារ គឺការផ្សះផ្សា ឆ្ពោះទៅរកចៅប្រុស និងភរិយារបស់គាត់ ដែលជាពូជសាសន៍ចម្រុះ បន្ទាប់ពីការសម្ភាសរបស់ពួកគេ ជាមួយពិធីការិនីដ៏ល្បី អូស្ការ វីនហ្វ្រី។

ប៉ុន្តែវា ក៏បានសង្កត់ធ្ងន់ផងដែរថា“ ការចងចាំខ្លះៗ អាចខុសគ្នា” នៅពេលដែលវិមាន Buckingham បានប្តេជ្ញាថា នឹងពិនិត្យមើលការអះអាង របស់ប្តីប្រពន្ធមួយនេះ ដែលមានរាជវង្ស មិនស្គាល់អត្តសញ្ញាណ បានសួរថាតើ ស្បែកកូនប្រុសរបស់ Archie របស់ពួកគេ ងងឹតរឺយ៉ាងណា។

ព្រះអង្គម្ចាស់ ឆាល មិនទាន់បានធ្វើអត្ថាធិប្បាយ អំពីភាពចម្រូងចម្រាស​នេះទេ ប៉ុន្តែត្រូវបានថត​ កាលពីថ្ងៃអង្គារ ធ្វើដំណើរទៅ ព្រះវិហារគ្រឹស្តសាសនា នីហ្សេរីយ៉ា នៅទីក្រុងឡុងដ៏ ដែលមានគ្រូគង្វាលជាច្រើន កំពុងជំរុញការចាក់វ៉ាក់សាំង ការពារប្រជាជនស្បែកខ្មៅ បន្ថែមទៀតប្រឆាំង នឹងមេរោគនេះ។

នៅក្នុងបទសម្ភាសន៍ព្រះអង្គម្ចាស់ Harry ក៏បាននិយាយដែរថា ឪពុកនិងបងប្អូន របស់គាត់ត្រូវបាន “ជាប់” នៅក្នុងស្ថាប័នលាក់ខ្លួនមួយ។

ប្រែសម្រួលដោយៈ សយ សុភា

To Top