ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រនេះ ថាគ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ ការប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ AstraZeneca បន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួន បានផ្អាកការចាក់វ៉ាក់សាំង ដោយសារការភ័យខ្លាច ឈាមកកនេះទេ។ នេះបើតាមការផ្សាយ របស់បណ្តាញផ្សព្វផ្សាយព័ត៌មានចិន CGTN
អ្នកនាំពាក្យអង្គការសុខភាព ពិភពលោក លោកស្រី Margaret Harris បានប្រាប់ក្រុមអ្នកសារព័ត៌មានថា“ ត្រូវហើយយើងគួរ តែបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca” ។
ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីមាន សេចក្តីរាយការណ៍ជាច្រើនថា បណ្តាប្រទេសមួយចំនួន នៅអឺរ៉ុប ផ្អាកកម្មវិធីចាក់វ៉ាក់សាំងប្រភេទនេះ ខណៈនៅប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អ៊ូចា ប្រកាសផ្អាកផងដែរ នៅថ្ងៃសុក្រនេះ។
ប្រែសម្រួលដោយៈ សយ សុភា