ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.៣០៨.៨៤៦នាក់ គិតត្រឹមថ្ងៃសុក្រ ខណៈដែលអ្នកឆ្លងជំងឺថ្មីត្រូវបានចុះក្នុងបញ្ជីចំនួន២៣.២៨៥នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។
ចំនួនអ្នកស្លាប់ដោយសារជំងឺត្រូវបានរាប់ឲ្យដឹងថា មានរហូតដល់១៥៨.៣០៦នាក់ ខណៈអ្នកជំងឺកូវីដ១៩ចំនួន១១៧នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ។
ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងលើសពីប៉ុន្មានថ្ងៃមុនទៅទៀត ដែលរលកទី២នៃជំងឺកូវីដ១៩ ដែលមានទំហំធំនៅក្នុងប្រទេសឥណ្ឌា ។ រហូតដល់២-៣សប្តាហ៍កន្លងទៅនេះ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានថយចុះក្រោម១០.០០០នាក់ ។
អ្នកជំងឺនៅក្នុងប្រទេសចំនួន១៩៧.២៣៧នាក់ ទន្ទឹមនឹងនេះដែ៛ ពលរដ្ឋចំនួន១០.៩៥៣.៣០៣នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលបានការព្យាបាល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា