បរទេស ៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញ បានធ្វើការប្រកាស ក្នុងការទទួលស្គាល់ និងអនុម័ត វ៉ាក់សាំង Johnson&Johnson ដើម្បីអាចយកទៅប្រើប្រាស់ជាបន្ទាន់ ជាមួយនឹងវ៉ាក់សាំង មួយចំនួនទៀត។
គួរឲ្យដឹងដែរថាវ៉ាក់សាំង J&J បានក្លាយទៅជាវ៉ាក់សាំងទី៣ ហើយដែល WHO បានអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សាំង Pfizer
និង AstraZeneca និងក៏ជាវ៉ាក់សាំងដំបូង គេផងដែរ ដែលនឹងអាចប្រើប្រាស់ តែមួយដូសប៉ុណ្ណោះ។
នេះមានន័យថាវ៉ាក់សាំង J&J នឹងអាចប្រើប្រាស់នៅក្នុងគ្រប់ប្រទេស ទាំងអស់ព្រមទាំងនឹងប្រើប្រាស់ នៅក្នុងកម្មវិធីជំនួយវ៉ាក់សាំងសម្រាប់បណ្តាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ ដែលមានឈ្មោះថា COVAX និងនៅបន្ទាប់ពីភ្នាក់ងារថ្នាំពេទ្យ របស់សហភាពអ៊ឺរ៉ុប EMA បាន
អនុញ្ញាតិឲ្យប្រើប្រាស់ J&J នេះជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមលោក Paul Stoffels ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ J&J បាននិយាយថាតាមផែនការក្រុមហ៊ុនរំពឹងទុកថា នឹងផលិតវ៉ាក់សាំងរបស់ខ្លួនឲ្យបាន៣ ពាន់លានដូស នៅក្នុងឆ្នាំក្រោយបន្ទាប់ពីបានសន្យាថា នឹងចែកចាយវ៉ាក់សាំងរបស់ខ្លួនឲ្យបាន ១ពាន់លានដូស នៅក្នុងឆ្នាំ២០២១នេះ៕
ប្រែសម្រួល៖ស៊ុនលី