ព័ត៌មានអន្តរជាតិ

អាមេរិក បានបញ្ជូនអ្នកការទូត ទៅទូទាំងពិភពលោក តាំងពីសតវត្សទី១៨មក

ភ្នំពេញ៖ សហរដ្ឋអាមេរិក បានបញ្ជូនអ្នកការទូត ទៅទូទាំងពិភពលោក តាំងពីសតវត្សទី១៨ មក ហើយ នៅក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ អ្នកការទូតជាស្រ្តីស្ថិតនៅក្នុង ចំណោមពួកគេជាបុរស។ នេះបើតាមការបង្ហាញ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជានាថ្ងៃ១៦ មីនា។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បានថ្លែងសង្កត់ធ្ងន់ថា ភាពចម្រុះ និងការទទួលយកមនុស្សពី គ្រប់ក្រុមទាំងអស់គឺជា អាទិភាពមួយក្នុងរដ្ឋបាលរបស់ ប្រធានាធិបតី លោក Jos Biden ។

លោក Blinken បានមានប្រសាសន៍កាលពីថ្ងៃ ២៤ កុម្ភៈថា “ភាពចម្រុះ និងការទទួលយកមនុស្សពីគ្រប់ក្រុមទាំងអស់ ធ្វើឲ្យយើងកាន់តែរឹងមាំ ឆ្លាត និងមានគំនិតច្នៃប្រឌិត បង្កើតថ្មីកាន់តែច្រើនឡើង។ ក្រសួងការបរទេសអាមេរិក មានកិត្តិយសក្នុងការធ្វើជាតំណាង របស់ប្រជាជនអាមេរិក ក្នុងពិភពលោក។

លោកថា “ដើម្បីធ្វើការងារបានល្អយើង ត្រូវតែជ្រើសរើសនិងរក្សាទុកអ្នកធ្វើការ ដែលពិតជាឆ្លុះបញ្ចាំងពីប្រទេសអាមេរិក។ អ្នកការទូតអាមេរិកទាំង ៦ នាក់នេះបានជួយបើកទ្វារសម្រាប់ ឲ្យស្រ្តីជាច្រើននាក់ទៀត បានចូលបំពេញការងារ នៅពេលបច្ចុប្បន្ន” ៕

To Top