Covid-19

អាល្លឺម៉ង់ បារាំង និងអ៊ីតាលី ថានឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca តែ WHO ថា កុំបារម្ភអី

ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេនឹងបញ្ឈប់ការចាក់ថ្នាំបង្ការ AstraZeneca ទប់ទល់នឹងកូវីដ១៩ បន្ទាប់ពីប្រទេសមួយចំនួន បានរាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចកើតមាន ប៉ុន្តែអង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បាននិយាយថា គ្មានអ្វីដែលទាក់ទងឡើយ ហើយប្រជាជនមិនគួរភ័យខ្លាច ។

ប៉ុន្តែការសម្រេចចិត្ត របស់ប្រទេសធំបំផុតទាំង៣ របស់សហភាពអឺរ៉ុប (EU) ក្នុងការដាក់ចេញ នូវការចាក់ថ្នាំបង្ការរោគ ជាមួយក្រុមហ៊ុន AstraZeneca បានធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំង ដែលកំពុងប្រឈមនឹងការលំបាក នៅក្នុងសហភាពអឺរ៉ុបទាំង២៧ នេះវង្វេងស្មារតី ។

ប្រទេសដាណឺម៉ាក និងន័រវេសន៍ បានបញ្ឈប់ការចាក់ថ្នាំបង្ការ កាលពីសប្តាហ៍មុន បន្ទាប់ពីបានរាយការណ៍ ពីករណីបង្កឲ្យមានហូរឈាម និងធ្វើឲ្យឈាមកក និងធ្វើឲ្យផ្លាស្មាថយចុះ ។ ប្រទេសអ៊ីស្លង់ និងប៊ុលហ្គារី អនុវត្តតាមហើយ ប្រទេសអៀរឡង់ និងហូឡង់ ប្រកាសផ្អាកកាលពីថ្ងៃអាទិត្យ ។

ដោយដកស្រង់ប្រភព មិនបញ្ចេញឈ្មោះរបស់វិទ្យុ Cadena Ser បានឲ្យដឹងថា ប្រទេសអេស្បាញ នឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង យ៉ាងហោចណាស់១៥ ថ្ងៃ ។

អ្នកវិទ្យាសាស្ត្រកំពូល របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ម្តងទៀតកាលពីថ្ងៃច័ន្ទថា មិនមានឯកសារបញ្ជាក់ពីការស្លាប់ ដែលទាក់ទងនឹងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នោះទេ ។

លោក Soumya Swaminathan បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ យើងមិនចង់ឲ្យមនុស្សភិតភ័យនោះទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top