ព័ត៌មានអន្តរជាតិ

ប្រទេសថៃ រកឃើញអ្នកឆ្លងថ្មី វីរុសកូវីដ១៩ ចំនួន ១៤៩នាក់ ក្នុងនោះ រកឃើញ នៅបាងកក ច្រើនជាងគេ

បរទេស៖ ប្រទេសថៃនៅថ្ងៃអង្គារ បានបន្ថែមករណីឆ្លងវីរុសថ្មីចំនួន ១៤៩នាក់បន្ថែមទៀត ដែលភាគច្រើន រកឃើញនៅទីក្រុងបាងកកដែលនាំឱ្យមានចំនួន ករណីឆ្លងវីរុសសរុប ដែលបានបញ្ជាក់ចាប់តាំង ពីការរាតត្បាតរាល កើនដល់ ២៧ ១៥៤នាក់ និងមានចំនួនអ្នកស្លាប់ចំនួន ៨៧ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្វែងរកករណីសកម្មបានបង្ហាញថា មានករណីឆ្លងថ្មីនិងរបាយការណ៍មន្ទីរពេទ្យចំនួន ១២៣ ករណីបន្ថែមទៀត ដោយ ២១ ករណី ៥ ករណី នាំចូលបរទេស។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា ទីក្រុងបាងកកបានកត់ត្រាករណីឆ្លងថ្មីចំនួន ១០០ ករណី ដែល ៩០ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តិ៍នៅក្នុងសហគមន៍ និង ១០ ករណីថៃត្រូវបានរកឃើញនៅមន្ទីរពេទ្យ។

សូមជម្រាបថា ប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩សរុប ចំនួន ២៧ ១៥៤ នាក់ ក្នុងនោះ បានព្យាបាល ឱ្យជាសះស្បើយចំនួន ២៦ ២៩៩ នាក់(៩៦,៨៥%) អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៦៨នាក់ និងស្លាប់ចំនួន ៨៧ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top