ព័ត៌មានអន្តរជាតិ

របបយោធាមីយ៉ាន់ម៉ា គំរាមថា ការក្បត់ជាតិ និងការប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗទៀត ត្រូវទទួលទោសប្រហារជីវិត

រ៉ង់ហ្គូន៖ យោធាកំពុងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានដាក់សេចក្តីលម្អិត នៃបទបញ្ជាច្បាប់អាជ្ញាសឹករបស់ខ្លួន ដែលបានប្រកាសនៅផ្នែកខ្លះ នៃទីក្រុងរ៉ង់ហ្គូន រួមមានការកំណត់ទោសប្រហារជីវិត ដែលជាការដាក់ទណ្ឌកម្ម ដែលអាចកើតមានចំពោះការក្បត់ជាតិ និងបទល្មើសផ្សេងទៀត ប្រឆាំងនឹងរដ្ឋាភិបាល។

ជាផ្នែកមួយនៃបទបញ្ជា ច្បាប់អាជ្ញាសឹក ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃយោធា ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូល បានបង្កើតឡើង បន្ទាប់ពីការកាន់កាប់យោធា បានលើកឡើងថា ខ្លួនក៏នឹងទទួលយក រដ្ឋបាលតុលាការក្រុងរ៉ង់ហ្គូនផងដែរ។

នៅក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីបំបាត់នូវការតវ៉ាកាន់តែខ្លាំងឡើង ប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភះ យោធាបានអះអាងថា ខ្លួននឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគាររយៈពេលយូរ ឬរហូតដល់ស្លាប់ ចំពោះបទល្មើស ដែលរួមមានការក្បត់ជាតិ និងការប្រឆាំងការរាំងស្ទះដល់យោធា ឬសេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ឱ្យមានការភ័យខ្លាច យោងទៅតាមបទបញ្ជាច្បាប់អាជ្ញាសឹក ដែលបានចុះផ្សាយ នៅក្នុងកាសែតរដ្ឋមួយ។

បទឧក្រិដ្ឋនេះ ស្ថិតក្នុងចំណោមឧក្រិដ្ឋកម្មចំនួន ២៣ ប្រភេទ ដែលបទបញ្ជានេះចែងថា ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការ ដោយមិនមានបណ្តឹងឧទ្ធរណ៍ណាមួយ ត្រូវបានអនុញ្ញាត សម្រាប់ការសម្រេចចិត្ត ឬការផ្តន្ទាទោសនោះឡើយ។

ទោះយ៉ាងណាសេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា ពាក្យសុំបញ្ច្រាស ការកាត់ទោសប្រហារជីវិត អាចត្រូវបានធ្វើឡើង តាមរយៈលោកឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីមានការផ្តន្ទាទោស។

ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសនៅក្នុងក្រុងចំនួន ២ គឺក្រុង Hlaingthaya និង Shwepyithar ដែលនៅជិតខាងកាលពីថ្ងៃអាទិត្យ ដែលជាសេចក្តីប្រកាសដំបូង នៅក្នុងទីក្រុង ចាប់តាំងពីរដ្ឋប្រហារយោធា បន្ទាប់មកមានការបញ្ជាទិញ នៅក្នុងក្រុងចំនួន ៤ ទៀតក្នុងទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃច័ន្ទ។

ការផ្លាស់ប្តូរនេះ ទំនងជានឹងធ្វើឱ្យមានការរិះគន់ កាន់តែច្រើនពីសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសដទៃទៀត ដោយអំពាវនាវ ឱ្យបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងឡើង លើក្រុមអ្នកតវ៉ា ដោយកម្លាំងសន្តិសុខ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ចាប់តាំងពីខែកុម្ភៈ។

អ្នកនាំពាក្យ ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានមនុស្ស ១៤៩ នាក់បានស្លាប់ នៅក្នុងការបង្ក្រាបលើការតវ៉ា នៅប្រទេសមីយ៉ាន់ម៉ា។

ទោះយ៉ាងណាក្ដី នៅថ្ងៃច័ន្ទកន្លងទៅនេះ អង្គការសិទ្ធិមនុស្សមីយ៉ាន់ម៉ា ដែលជាសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ បានដាក់ចំនួនអ្នកស្លាប់ដល់ទៅ ១៨៣ នាក់ហើយ៕ ដោយ៖ ឈូក បូរ៉ា

To Top