ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា ក្រុមមន្ត្រី បាននិយាយថា ពីឡុតម្នាក់ ដែលជាកងទ័ពអាកាសរបស់ឥណ្ឌា (IAF) បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ បន្ទាប់ពីយន្តហោះប្រតិកម្ម MiG-21 មួយគ្រឿង បានធ្លាក់នៅភាគកណ្តាលប្រទេសឥណ្ឌា ។
យោងតាម IAF យន្តហោះប្រតិកម្មបានធ្លាក់ ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅភាគកណ្តាលប្រទេសឥណ្ឌា និងក្រុមកាប់ពីតែន បានស្លាប់ ។
នៅក្នុងសេចក្តីថ្លែងការណ៍ បានប្រកាសដោយ IAF ថា “យន្តហោះ MiG-21 របស់ IAF ដែលបានពាក់ព័ន្ធ នឹងឧប្បត្តិហេតុបណ្តាលឲ្យស្លាប់ នៅព្រឹកនេះ ស្របពេលហោះហើរហ្វឹកហ្វឹន នៅឯមូលដ្ឋានយន្តហោះ នៅភាគកណ្តាលប្រទេសឥណ្ឌា” ។
មូលហេតុនៃការធ្លាក់យន្តហោះ មិនត្រូវបានគេដឹងភ្លាមៗនោះទេ ហើយ IAF បានកំណត់អត្តសញ្ញាណនៅនឹងកន្លែង ដែលជាកន្លែងយន្តហោះបានធ្លាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា