ព័ត៌មានអន្តរជាតិ

ស្រីល័ង្កា មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី ៨៨.០០០នាក់

កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ស្ថិតិបានមកពីក្រសួងសុខាភិបាលបានបង្ហាញថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសស្រីល័ង្កា បានកើនឡើងលើសពី៨៨.០០០នាក់ ដែលបានកត់ចំណាំត្រឹមថ្ងៃអង្គារ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន៣០០នាក់ ដែលបានចុះក្នុងបញ្ជី ។

យោងតាមតួលេខផ្លូវការបានបង្ហាញថា ស្រីល័ង្កា បានកត់ត្រា ដែលមានអ្នកវិជ្ជមានកូវីដ១៩ចំនួន៨៨.២៣៨នាក់ គិតចាប់តាំងពីចុងខែមីនានេះ ដែលមានអ្នកជំងឺចំនួន៨៤.៩៦៩នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យអ្នកជំងឺកំពុងសម្រាកព្យាបាលថយមកនៅត្រឹម២.៧៣៧នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួន៥៣២នាក់បានស្លាប់ដោយសារវីរុស ។

ស្រីល័ង្កា ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលផ្តើមឡើងនៅក្នុងខែកុម្ភៈ នៅខេត្តប៉ែកខាងលិចប្រទេស ក្នុងនោះរាប់ទាំង រដ្ឋធានីកូឡុំបូ ដែលជាកន្លែងពលរដ្ឋជាង៧៥០.០០០នាក់ បានទទួលការចាក់វ៉ាក់សាំង AstraZeneca ជាមួយវ៉ាក់សាំង រហូតដល់ថ្ងៃនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top