ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី១១ លាននាក់ បន្ទាប់ពីមានអ្នកឆ្លងបន្ថែម ទៀតជាង២៤.០០០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧  ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យ ចុងក្រោយរបស់ខ្លួនថា គិតត្រឹមថ្ងៃអង្គារ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនឡើងដល់១១.៤០៩.៨៣១នាក់ នៅក្នុងប្រទេសឥណ្ឌា ខណៈដែលអ្នកឆ្លងជំងឺថ្មីដែលបានចុះក្នុងបញ្ជីមានចំនួន២៤.៤៩២នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។

ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដែលបានរាប់គឺមានចំនួន១៥៨.៨៥៦នាក់ ដែលអ្នកជំងឺចំនួន១៣១នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃចន្ទ ។

ករណីអ្នកកំពុងឈឺមានចំនួន២៣៣.៤៣២នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន១១.០២៧.៥៤៣នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានទទួលការព្យាបាល ។

មានការកើនឡើងអ្នកជំងឺចំនួន៤.១៧០នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងមុន ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលសហព័ន្ធ បានបង្កើនការធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ១៩នៅទូទាំងប្រទេស ដែលមានអ្នកធ្វើតេស្តលើសពី២២៨លាននាក់បានចូលរួម ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top