ព័ត៌មានអន្តរជាតិ

ចិន បញ្ចាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៣នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា  អាជ្ញាធរសុខាភិបាលជាតិបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃទី១៥ ខែមីនា ដែលបានកើនឡើងលើស០៥ករណីធៀបនឹងមួយថ្ងៃមុន ។

គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ករណីថ្មីទាំងនេះគឺជាអ្នកនាំចូល ដែលមានប្រភពមកពីបរទេស ។

ចំនួនករនីថ្មីមិនមានបញ្ចេញរោគសញ្ញា ដែលប្រទេសចិន មិនបានចាត់ថ្នាក់ចូលទៅក្នុងករណីឆ្លងជំងឺឡើង ដែលចំនួននេះបានថយចុះ០៧នាក់គិតពី៩ថ្ងៃមុន ។

សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសចិន នាពេលឥឡូវនេះ មានចំនួន៩០.០៦២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅថេរ គឺ៤.៦៣៦នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top