បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានលើកឡើង ពីការគម្រាមកំហែងយោធារបស់កូរ៉េខាងជើង និងបញ្ជាក់ជាថ្មី នូវកិច្ចការពារក្រុមកោះសែនកាគូ ដែលមានជម្លោះ នៅក្នុងអំឡុងកិច្ចប្រជុំ “២+២” របស់មន្ត្រីការទូតជាន់ខ្ពស់ និងមេយោធា នៅក្នុងទីក្រុងតូក្យូ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញារបស់ខ្លួន ចំពោះការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ជាមួយសមភាគីជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញនេះ និងបានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង អនុវត្តតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
ក្រោយពីនេះ តាមការឲ្យដឹង ពីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងលោក Lloyd Austin ក៏បានធ្វើការអះអាងជាមួយទីក្រុងតួក្យូថា កាធ្វើការងារជាមួយទីក្រុងសេអ៊ូល គឺជារឿងសំខាន់ចំពោះសន្តិសុខក្នុងតំបន់។
ក្រសួងការបរទេសអាមេរិក បាននិយាយយ៉ាងដូច្នេះថា “សហប្រតិបត្តិការត្រីភាគី នៅក្នុងចំណោមសហរដ្ឋអាមេរិក ប្រទេសជប៉ុននិងសាធារណរដ្ឋកូរ៉េ គឺជារឿងសំខាន់ចំពោះសន្តិសុខ សន្តិភាពនិងវិបុលភាពរួមរបស់យើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
