ព័ត៌មានអន្តរជាតិ

UN កំពុងស្វែងរកប្រាក់ ជំនួយដល់ទៅជិត៣ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋ នេហ្ស៊ីរីយ៉ា និងស៊ូដង់ខាងត្បូង ១៣លាននាក់

បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ ឬUN ព្រមទាំងដៃគូសហការ ជាច្រើនទៀត បានធ្វើការដំណើរការស្វែង រកជំនួយជាប្រាក់ប្រមាណ ជា២,៧ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រ និងជួយដល់ពលរដ្ឋ នៃប្រទេសនេហ្ស៊ីរីយ៉ា និងស៊ូដង់ខាងត្បូង ប្រមាណ ជា១៣លាននាក់ផង ។

យោងតាមការបញ្ជាក់ របស់លោក Stephane Dujarric អ្នកនាំពាក្យ របស់ប្រធាន UN បាននិយាយថា ក្នុងនោះកម្មវិធីដែលធំបំផុត នៅក្នុងជំនួយនេះ គឺមានទឹកប្រាក់ ប្រមាណជា១,៧ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់ ដើម្បីជួយដល់ ពលរដ្ឋស៊ូដង់ខាងត្បូង ប្រមាណជា៦,៦លាននាក់ ដែលកំពុងខ្វះខាតខ្លាំង នៅក្នុងស្ថានភាព ដែលប្រទេសនៅកំពុងបន្ត កើតមានអំពើហិង្សាដាក់គ្នា នៅឡើយនោះ។

លោកបានបន្តទៀតថា យើងក៏កំពុងស្វែងរកថវិកាចំនួន ១ ពាន់លានដុល្លារផ្សេងទៀតផងដែរ ដើម្បីអាចយកជួយដល់ប្រជាជនចំនួន ៦,៤ លាននាក់ដែលងាយរងគ្រោះបំផុត ក្នុងចំណោម ប្រជាជន ៨,៧ លាននាក់ដែលកំពុង ត្រូវការជំនួយមនុស្សធម៌ខ្លាំងបំផុត នៅក្នុងប្រទេសនេហ្សីរីយ៉ា។

ក្រៅពីនោះផងដែរ UN ក៏ទើបតែបាន ដំណើរការកញ្ចប់ ជំនួយប្រមាណជា១,២ពាន់លានដុល្លារ ផងដែរ ក្នុងការជួយទៅដល់ជនភៀសខ្លួនស៊ូដង់ ខាងត្បូងប្រមាណជា២,២លាននាក់ ដែលកំពុងរស់ នៅក្នុងប្រទេសជីតខាងទាំង៥ដូច ជាកុងហ្គោអេត្យពីកេនយ៉ាស៊ូដង់ និងអ៊ូហ្គង់ដាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top