ព័ត៌មានអន្តរជាតិ

វៀតណាម​ នឹងរួចរាល់បង្ហាញ ខ្លួនវ៉ាក់សាំង ផលិត ក្នុងស្រុករបស់ខ្លួន នៅត្រីមាសទី៤

បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសថា វ៉ាក់សាំង ដែលជាផលិតផលអភិវឌ្ឍ និងផលិតក្នុងស្រុក របស់ខ្លួនមានឈ្មោះថា Nanocovax នឹងត្រូវគេរំពឹងទុកថា អាចមានវត្តមាន និងប្រើប្រាស់ បាននៅក្នុងត្រីមាសទី៤ ឆ្នាំនេះហើយ។

សេចក្តីប្រកាស នេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែលប្រទេសកាន់តែច្រើន បាននាំគ្នាធ្វើការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍវ៉ាក់សាំង ផ្ទាល់ខ្លួនឲ្យបានកាន់ តែឆាប់ រហ័សខណៈដែលកូវីដ នៅតែបានវាយ ប្រហារ ហើយវិរុសពូជថ្មីក៏កាន់តែសាហាវ ឡើងនិងអាក្រក់ឡើងផងនោះ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីការដំណើរ ការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួន តាំងតែពីថ្ងៃទី៨ ខែមិនា មកវៀតណាម គឺបានពឹងផ្អែកទាំងស្រុង ទៅលើវ៉ាក់សាំង AstraZeneca របស់ Oxford ហើយមក ទល់ពេលនេះមនុស្ស ប្រមាណជា២០ ០០០នាក់ ហើយដែលអាចទទួល បានវ៉ាក់សាំងនេះ។

ទោះបីជាយ៉ាងណាក្តី ក្រសួងសុខាភិបាលដដែល ក៏បានលើកឡើងផងដែរ អំពីបញ្ហាការផ្អាកការប្រើប្រាស់ វ៉ាក់សាំង AstraZeneca ពីបណ្តាប្រទេស ក្នុងតំបន់អ៊ឺរ៉ុប ជាច្រើននោះថាវៀតណាម នឹងមិនធ្វើដូចគ្នានេះឡើយ ហើយនឹង នៅតែបន្តប្រើប្រាស់វ៉ាក់សាំង នេះដដែលតាមផែនការ៕

ប្រែសម្រួល៖ស៊ុនលី

To Top