ព័ត៌មានអន្តរជាតិ

រុស្ស៊ី កោះហៅឯកអគ្គរដ្ឋទូត ប្រចាំនៅអាមេរិក ដើម្បីពិភាក្សាលើ ទំនាក់ទំនងរវាងក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន

ម៉ូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកលោក Anatoly Antonov ត្រូវបានកោះហៅ ឲ្យទៅទីក្រុងមូស្គូ ដើម្បីសុំការពិគ្រោះយោបល់ ដើម្បីកំណត់ជំហានបន្ទាប់ទាក់ទង នឹងការធ្លាក់ចុះនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកបាន ចូលកាន់តំណែងជិតពីរខែហើយ ហើយមានហេតុផលល្អមុនពេល ១០០ ថ្ងៃដើម្បីវាយតម្លៃនូវអ្វីដែលក្រុមលោក ប្រធានាធិបតី ចូ បៃដិន កំពុងធ្វើ និងអ្វីដែលមិនដំណើរការ។

លោកស្រីបានលើកឡើងថា “សម្រាប់ពួកយើងរឿងសំខាន់ គឺត្រូវកំណត់វិធីនៃការ កែទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី ដែលស្ថិតក្នុងស្ថានភាពលំបាក ហើយទីក្រុងវ៉ាស៊ីនតោន បានឈានដល់ទីបញ្ចប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ” ។

លោកស្រីបានបន្ថែមថា ទីក្រុងមូស្គូ ចាប់អារម្មណ៍ក្នុងការការពារ ទំនាក់ទំនងទ្វេភាគីពីការរិចរិល ដែលមិនអាចត្រឡប់វិញបាន។ នៅក្នុងនោះដែរគេមិនទាន់ច្បាស់ថា រយៈពេលប៉ុន្មាន ដែលលោក Antonov នឹងនៅឆ្ងាយពីមុខតំណែង របស់លោកនៅទីក្រុងវ៉ាស៊ីនតោន ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top