ព័ត៌មានអន្តរជាតិ

ការផ្គត់ផ្គង់ វ៉ាក់សាំង នៅអង់គ្លេស មានបញ្ហា ដោយសារការដឹកជញ្ជូន នៅឥណ្ឌាយ៉ឺតយ៉ាវ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការកាត់បន្ថយ នូវការផ្គត់ផ្គង់វ៉ាក់សាំង ការពារកូវីដ ដោយមិននឹកស្មាន នៅក្នុងខែមេសា ខាងមុខនេះ ក្នុងប្រទេស អង់គ្លេស ត្រូវបានគេជឿជាក់ថា ដោយសារបញ្ហាចំបង សង្វាក់ដឹកជញ្ជូននៅក្នុងប្រទេសឥណ្ឌា ត្រូវបានពន្យារពេល ទៅលើវ៉ាក់សាំង AstraZeneca ចំនួន៥លានដូស ។

តាមការបញ្ជាក់របស់ BBC បានឲ្យដឹងទៀតថា ការដឹកជញ្ជូនតាមនាវា នៃវ៉ាក់សាំងប្រភេទនេះ ដោយវិទ្យាស្ថានជាតិឥណ្ឌា Serum Institue ត្រូវបានពន្យាពេលយ៉ាង ហោចណាស់ ក្នុងរយៈពេលរហូតទៅដល់ ៤សប្តាហ៍ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី
តាមការបញ្ជាក់ របស់ក្រសួង សុខាភិបាលអង់គ្លេស បានបញ្ជាក់ថា តាមផែនការវ៉ាក់សាំង ដែលនៅសល់នឹងត្រូវតែចាក់ជូន មនុស្សពេញវ័យឲ្យបានគ្រប់គ្នា នៅត្រឹមខែកក្កដាខាងមុខនេះ។

អ្នកនាំពាក្យ របស់ Serum Institute បាននិយាយថា វ៉ាក់សាំងចំនួន៥លានដូស ត្រូវបានបញ្ចូលទៅដល់អង់គ្លេស កាលពីប៉ុន្មានសប្តាហ៍មុន ហើយយើង នឹងព្យាយាម ក្នុងការបញ្ជូនចំនួន ការផ្គត់ផ្គង់ជាច្រើនទៀត នាពេលក្រោយអាស្រ័យទៅនឹងស្ថានភាព
បច្ចុប្បន្ននៃតំរូវការសម្រាប់ កម្មវិធីចាកវ៉ាក់សាំង របស់រដ្ឋាភិបាលឥណ្ឌា។

គួរឲ្យដឹងដែរថា តាមផែនការវ៉ាក់សាំង AstraZeneca ចំនួន៥លានដូសទៀត នឹងត្រូវដឹកជញ្ជូនមកដល់អង់គ្លេស នៅក្នុងខែមិនានេះ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ហើយពេលវេលាថ្មី សម្រាប់ការដឹកជញ្ជូន ក៏មិនទាន់ត្រូវបានធ្វើឡើង វិញនៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top