ព័ត៌មានអន្តរជាតិ

បាតុកម្ម​ នៅមីយ៉ាន់ម៉ា ប្រឆាំងរដ្ឋប្រហារយោធា រយៈពេល ៤៤ថ្ងៃ ស្លាប់មនុស្សអស់ ២៣៥នាក់ ចំណែក ២ ៣៣០នាក់ទៀត ត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬកាត់ទោស

បរទេស៖ សមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទិ្ធស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា (AAPP) បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សសរុបចំនួន ២៣៥ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេស មីយ៉ាន់ម៉ា នៅក្នុងការបង្ក្រាបដោយហិង្សា ទៅលើក្រុមបាតុករក្នុងអំឡុង ពេលនៃការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារចំនួន ៤៤ ថ្ងៃ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់មានចំនួន ២២៤ នាក់។ ក្រុមសិទិ្ធមនុស្សបានកត់សម្គាល់ថា នេះគឺជាចំនួនអ្នកស្លាប់និង របួសដែលត្រូវបានកត់ត្រានិងផ្ទៀងផ្ទាត់ដោយក្រុមនេះ ដោយបន្ថែមថា ចំនួនអ្នកស្លាប់ទំនងជាមានច្រើនទៀត។

AAPP បានសរសេរនៅលើហ្វេសប៊ុកថា “ ចាប់ពីថ្ងៃទី ១ ខែកុម្ភៈរហូតមកដល់ពេលនេះ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានចងក្រងមនុស្សចំនួន ២៣៥ នាក់ដែលបានស្លាប់ ក្នុងអំឡុងបដិវត្តនិទាឃរដូវ” ។ ក្រុមសិទ្ធិមនុស្សបានបន្ថែមទៀតថាមានមនុស្សចំនួន ២ ៣៣០ នាក់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ឬកាត់ទោស ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា។

ក្នុងចំណោមពួកគេ (១៥ នាក់) ត្រូវបានផ្តន្ទាទោស (៨៧) នាក់ត្រូវបានចោទប្រកាន់ពីដីកាចាប់ខ្លួន និងកំពុងគេចខ្លួនពីការចាប់ខ្លួន (៣៥០ នាក់) ត្រូវបានដោះលែង។ សមាគមបានបន្ថែមថា ចំនួនសរុប (១ ៩៨០) នាក់នៅតែស្ថិតក្នុងការឃុំឃាំង ឬមានវិសាលភាពនៃការចោទប្រកាន់ / គេចខ្លួនពីការចាប់ខ្លួន រួមទាំង (១៥ នាក់) ដែលត្រូវបានផ្តន្ទាទោស៕
ប្រែសម្រួលៈ ណៃ តុលា

To Top