បរទេស ៖ សមយុទ្ធយោធា ដែលមានជាយូរមកហើយ រវាងកងទ័ពអាមេរិក និងប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន អស់រយៈពេលជាងមួយឆ្នាំហើយ ខណៈដែលក្រុមមន្រ្តី ព្យាយាមទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ ដែលជាវីរុសដ៏សាហាវ។ ការបញ្ឈប់ជាបណ្តោះអាសន្ននេះ បានផ្តល់ផលប្រយោជន៍ ដល់កូរ៉េខាងជើង ដែលមើលឃើញថា សមយុទ្ធប្រចាំឆ្នាំនេះ រវាងប្រទេសទាំងពីរនេះ ជាការបង្កហេតុ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ថ្មីៗនេះបានព្រមានដល់កូរ៉េខាងជើងថា កងទ័ពអាមេរិកបានត្រៀម ខ្លួនដើម្បី «ប្រយុទ្ធនៅយប់នេះ» បន្ទាប់ពីថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េខាងជើង បានថ្កោលទោសការបន្តសមយុទ្ធយោធា រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលទីក្រុងសេអ៊ូល។
ការព្រមានរបស់លោក Lloyd Austin បានលេចចេញឡើងនៅពេលដែលលោកស្រី គីមយ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានជំរុញឱ្យសហរដ្ឋអាមេរិកចៀសវាង“ បង្កហេតុ” បើអាមេរិក ចង់ដេកលក់ស្រួល នៅពេលទីក្រុងវ៉ាស៊ីនតោន បានបន្តទៅមុខនូវផែនការបន្ត សមយុទ្ធយោធាជាមួយកងកម្លាំងកូរ៉េខាងត្បូង។
ក្នុងសន្និសីទកាសែតរួមគ្នាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស លោក Antony Blinken និងសមភាគីកូរ៉េខាងត្បូង , លោក Lloyd Austin បានប្រាប់ថា រដ្ឋបាលរបស់លោកប្រធានាធិបតូ ចូបៃដិន និងយោធា អាមេរិក នៅតែប្តេជ្ញាចិត្តក្នុងការរំសាយអាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក្នុងចំណោមគោលដៅផ្សេងទៀត៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999


