កូឡុំបូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា កងទ័ពអាកាស បានឲ្យដឹងថា មន្ត្រីទ័ពអាកាសមួយរូប ដែលមកពីអង្គភាព ទ័ពអាកាស របស់ប្រទេសស្រីល័ង្កា បានបាត់បង់ជីវិត នៅគ្រា ដែលរូបគាត់ បានរលាស់ឆ័ត្រយោង ដែលបុកនឹងបុរសម្នាក់ទៀត ដែលលោតឆ័ត្រដូចគ្នា ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅថ្ងៃសៅរ៍នេះ ។
មន្ត្រីទ័ពអាកាសមួយរូប បានប្រាប់ដល់ស៊ិនហួថា ឧប្បត្តិហេតុនេះបានកើតឡើង ក្នុងអំឡុងពេលលោតឆ័ត្រយោង ដែលបានលោតគ្រាដែលហ្វឹកហ្វឺន នៅ Ampara ដែលជាខេត្ត ស្ថិតនៅខាងកើតប្រទេស នៅពេលដែលកងទ័ពឆ័ត្រយោង ដែលជាបុរស០២នាក់ បានបុកគ្នានៅលើអាកាស ដែលមានកម្ពស់ជាង៨.០០០ហ្វីត ស្មើនឹង២,៤៣៨.៤ម៉ែត្រ ។
កងទ័ពអាកាសផ្សេងទៀត ដែលជាបុរស បានរងរបួសស្រាល និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ampara Hospital ។
សាកសពមន្ត្រីរូបនោះ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណ មានអាយុ៣៤ឆ្នាំ ជាមេកងពលទ័ពអាកាសរបស់ប្រទេសស្រីល័ង្កា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា