Covid-19

ខេត្តសាមុតសាខន របស់ថៃ ផ្ទុះឡើងវីរុសកូវីដ១៩ជាថ្មី ក្រោយពីរកឃើញអ្នកឆ្លងជាចង្កោម ទៅលើកម្មករមីយ៉ាន់ម៉ា និងខ្មែរ

បរទេស៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ខេត្ត សាមុតសាន បានលេចចេញជាចំណុចក្ដៅ នៃវីរុសកូវីដ១៩ជាថ្មីទៀត បន្ទាប់ពីការឆ្លងនៃចង្កោមថ្មី ត្រូវបានរកឃើញក្នុងចំណោមកម្មករ ចំណាកស្រុករបស់ខេត្តនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជាសរុបមនុស្ស ៥៨៤ នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោម ការឃ្លាំមើលយ៉ាងដិតដល់ បន្ទាប់ពីកម្មករចំណាកស្រុកចំនួន ១៧នាក់ បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ ។

អាជ្ញាធរបាននិយាយថា អ្នកបញ្ជូនដំបូងគឺជាកម្មករអាយុ ២៩ ឆ្នាំមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានចូលធ្វើតេស្តនៅថ្ងៃទី ១៣ ខែមីនា។ បន្ទាប់ពីនាងត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូវីដ១៩។ DDC បានធ្វើតេស្តិ៍កម្មករចំណាកស្រុកនៅជំរុំនៅ Soi Sukhumvit 107 និង 117 ហើយ បានរកឃើញកម្មករឆ្លង ១៦ នាក់ទៀត ២នាក់មកពីមីយ៉ាន់ម៉ា, ថៃ ៤នាក់ និងខ្មែរ ១០នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top