ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតកូរ៉េខាងជើង បិទស្ថានទូតនៅម៉ាឡេស៊ី និងចាកចេញក្រោយផ្តាច់ទំនាក់ទំនង ការទូត

បរទេស៖មន្ត្រីការទូតកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបិទស្ថានទូតខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងត្រៀមចាកចេញពីប្រទេសនេះ នៅថ្ងៃអាទិត្យនេះ ក្រោយប្រទេសទាំងពីរកាត់ផ្តាច់ចំណងការទូត ក្នុងជម្លោះជុំវិញការបញ្ជូនជនសង្ស័យ ឧក្រិដ្ឋកម្មកូរ៉េខាងជើងទៅសហរដ្ឋអាមេរិក។

ទង់ជាតិនិងស្លាក់សញ្ញាស្ថានទូតកូរ៉េខាងជើង ត្រូវបានដកចេញពីបរិវេណនៅជាយទីក្រុងកូឡាឡាំពួរ ហើយរថយន្តក្រុងពីរគ្រឿង បានដឹកមន្ត្រីការទូតនិងគ្រួសាររបស់ពួកគេ ទៅកាន់អាកាសយានដ្ឋាន ជាទីដែលគេឃើញពួកគេចូលធ្វើការ ត្រួតពិនិត្យ ដើម្បីជិះយន្តហោះទៅកាន់ទីក្រុងសៀងហៃ។

គួរបញ្ជាក់ថា ក្រោយពេលពីរថ្ងៃ បន្ទាប់ពីទីក្រុងកូឡាឡាំពួរ បញ្ជូនបុរសកូរ៉េខាងជើងមួយរូបទៅសហរដ្ឋអាមេរិក ពីបទលាងលុយកខ្វក់នោះ កូរ៉េខាងជើង កាលពីថ្ងៃសុក្រ បានប្រកាសថា ខ្លួននឹងផ្តាច់ចំណងមិត្តភាពជាមួយម៉ាឡេស៊ី។

ប៉ុន្តែជាក់ស្តែង ចំណងមិត្តភាពការទូតរវាងប្រទេសកូរ៉េខាងជើង និងប្រទេសម៉ាឡេស៊ី បានជាប់គាំង ចាប់តាំងពីករណីធ្វើឃាតបងប្អូនប្រុសពាក់កណ្ដាល របស់លោក គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើង នៅអាកាសយានដ្ឋាន អន្តរជាតិកូឡាឡាំពួរ នៅក្នុងឆ្នាំ២០១៨មកម្ល៉េះ៕

To Top