Covid-19

ប្រទេសជាច្រើននៅអាស៊ី បង្កើនការចាក់វ៉ាក់សាំង AstraZeneca ទោះបីជានៅតំបន់អឺរ៉ុប មិនសូវមានទំនុកចិត្ត

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា បណ្តាប្រទេសជាច្រើននៅអាស៊ី កំពុងបង្កើនល្បឿននៃ ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីមានទំនុកចិត្ត លើសុវត្ថិភាពរបស់ខ្លួន ។

បន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ របស់ខ្លួនមួយរយៈខ្លី បណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានបន្តប្រើកម្មវិធីចាក់ថ្នាំ បង្ការរោគរបស់ពួកគេ បន្ទាប់ពីនិយតករក្នុងតំបន់បាននិយាយថា វាមានសុវត្ថិភាព ខណៈដែលមេដឹកនាំប្រទេសមួយចំនួន ក៏កំពុងប្រើវ៉ាក់សាំងដើម្បីបង្កើនទំនុកចិត្ត ។

និយ័តករថ្នាំរបស់សហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស ប្រមូលផ្តុំគ្នានៅពីក្រោយវ៉ាក់សាំង AstraZeneca បន្ទាប់ពីមានការព្រួយបារម្ភពីសុវត្ថិភាព ។

ការចាក់វ៉ាក់សាំង AstraZeneca ស្ថិតក្នុងចំណោម វ៉ាក់សាំងកូវីដ១៩ ដំបូងបង្អស់ និងថោកបំផុតដែលត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់ក្នុងបរិមាណច្រើន ហើយត្រូវបានកំណត់ថា ជាកម្លាំងនៃការចាក់ថ្នាំបង្ការដ៏សំខាន់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។

ប៉ុន្តែការផ្អាករយៈពេលខ្លីរបស់វា បានបង្កើននូវការព្រួយបារម្ភថា ការថយចុះនៃការចាក់វ៉ាក់សាំង អាចប៉ះពាល់ដល់ការប្រយុទ្ធជាសកល ប្រឆាំងនឹងរោគរាតត្បាត ដោយសារករណីវីរុសឆ្លង វីរុសបានកើនឡើងនៅក្នុង ប្រទេសមួយចំនួន ហើយប្រព័ន្ធសុខាភិបាល ច្រើនហួសប្រមាណ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ។

នាយករដ្ឋមន្រ្តីកោះតៃវ៉ាន់លោក Su Tseng -chang បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំទើបតែបានទទួលការចាក់ថ្នាំ (AstraZeneca) មិនមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយមិនមានការឈឺចាប់ នៅលើដងខ្លួនទេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top