ព័ត៌មានអន្តរជាតិ

នៅថ្ងៃទី២៣មីនា ថៃរកឃើញអ្នកឆ្លងថ្មី វីរុសកូវីដ១៩រហូតដល់ជាង ៤០០នាក់ និង ស្លាប់ម្នាក់ទៀត

បរទេស ៖ រដ្ឋាភិបាលថៃ បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃករណី ឆ្លងថ្មីវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ នៅថ្ងៃអង្គាររហូតដល់ ៤០១ នាក់ ក្នុងនោះមាន ៣៣៧ ករណីត្រូវបានរកឃើញ នៅក្នុងការធ្វើតេស្តិ៍សហគមន៍ ដែលនាំឱ្យប្រទេសនេះ មានអ្នកឆ្លងវីរុសសរុបកើនឡើង ដល់ចំនួន ២៨ ២៧៧ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃអង្គារនេះ ក៏មានអ្នកស្លាប់បន្ថែមទៀត ដែលបានបង្កើន ចំនួនអ្នកស្លាប់ឱ្យកើនដល់ ៩២ នាក់។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា អ្នកស្លាប់ថ្មីគឺបុរសរស់នៅក្រុងបាងកក ដែលមានអាយុ ៧៥ ឆ្នាំ ដែលបានទទួលរងពីជំងឺលើសឈាម, ជំងឺវង្វេងវង្វាន់ និងចង្វាក់បេះដូង ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top