ព័ត៌មានអន្តរជាតិ

អគ្គិភ័យទ្រង់ទ្រាយធំ កើតឡើង នៅបង់ក្លាដេស បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១៥នាក់ និងបាត់ខ្លួន៤០០នាក់

បង់ក្លាដេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅអង្គារនេះថា មនុស្សចំនួន១៥នាក់បានស្លាប់ និង៤០០នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយបានបំផ្លាញផ្ទះសម្បែងរបស់ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ នៅក្នុងទីតាំងដែលជាលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកនៅបង់ក្លាដេស ។

ជិតមួយលាននាក់នៃជនជាតិភាគតិចម៉ូស្លីម ដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ ដែលភាគច្រើនបានរត់គេចពីការបង្ក្រាបរបស់យោធាឆ្នាំ២០១៧ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បានសន្និដ្ឋានថា ត្រូវបានគេសម្លាប់ ដោយមានចេតនាប្រល័យពូជសាសន៍-រស់នៅក្នុងស្ថានភាពមិនត្រឹមត្រូវនៅតាម បណ្តាញជំរុំនានានៅភាគអាគ្នេយ៍ក្រុង Cox’s Bazar ។

យោងតាមប៉ូលិស និងក្រុមជំនួយបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះកាលពីថ្ងៃច័ន្ទ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥០.០០០នាក់ គ្មានផ្ទះសម្បែងដោយសារកាត់ជម្រកឫស្សី ។ ក្រុមគ្រួសារដែលមានការភ័យខ្លាច បានរត់ភៀសខ្លួនជាមួយនឹងអ្វីដែលពួកគេអាចយកបានដោយឪពុកម្តាយដែលមានទុក្ខព្រួយបាន បែកចេញពីកូនៗ របស់ពួកគេ ។

អគ្គីភ័យបានឆាបឆេះចុងក្រោយបង្អស់ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប៉ុណ្ណោះ ហើយវាគឺជារឿងធំបំផុតចាប់តាំងពីឆ្នាំ ២០១៧ ។ ប្រទេសបង់ក្លាដេស បានបញ្ជាឲ្យមានការស៊ើបអង្កេត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top