បរទេស៖ វីរុសកូរ៉ូណាដែលបំលែង ខ្លួនថ្មីលើសមុនទ្វេដង ហើយ ៧៧១ នាក់ ផ្សេងទៀតត្រូវបានរកឃើញនៅក្នុងសំណាកដែលប្រមូលបានពីរដ្ឋចំនួន ១៨ ទូទាំងប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោសំណាកចំនួន ១០៧៨៧ ក្នុងនោះ មាន ៧៣៦ សំណាក គឺវិជ្ជមានសម្រាប់វ៉ារ្យ៉ង់ពីចក្រភពអង់គ្លេស, ៣៤ សម្រាប់វ៉ារ្យ៉ង់ពីអាហ្វ្រិកខាងត្បូង និងមួយករណីសម្រាប់វ៉ារ្យ៉ង់ពីប្រេស៊ីល។
របាយការណ៍នេះកើតឡើង ចំពេលមានការកើនឡើងនូវករណីឆ្លងថ្មីវីរុសកូវីដ១៩ នៅប្រទេសឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលបាននិយាយថាមិនមានការជាប់ ទាក់ទងគ្នារវាងការកើនឡើងនៃករណីនឹងវីរុសបំលែងខ្លួនទាំងនេះទេ។
ប្រទេសឥណ្ឌាបានរាយការណ៍ថា នៅថ្ងៃពុធ គឺមានករណីឆ្លង ៤៧.២៦២ ករណីនិង ២៧៥ នាក់បានស្លាប់ ដែលជាការកើនឡើងប្រចាំថ្ងៃខ្លាំងបំផុតក្នុងឆ្នាំនេះ៕ប្រែសម្រួលៈ ណៃ តុលា