ព័ត៌មានអន្តរជាតិ

ហុងកុង​ និងម៉ាកាវផ្អាក ប្រើថ្នាំវ៉ាក់សាំង Pfizer ដោយសារ កំហុសវេចខ្ចប់

បរទេស ៖ ហុងកុងនិងម៉ាកាវបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានផ្អាកភ្លាមៗ ឈប់ប្រើថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិត ដោយក្រុមហ៊ុន Pfizer-BioNTech ដើម្បីជាវិធានការ ការពារទុកមុន ក្រោយការវេចខ្ចប់ មានបញ្ហាជាមួយគម្របជុំវិញ ។

រដ្ឋាភិបាលហុងកុង បាននិយាយថា ការផ្អាកនេះ គឺនឹងត្រូវធ្វើឡើង រហូតដល់មានការ ជូនដំណឹង បន្ថែមស្របពេល ដែលការស៊ើបអង្កេតធ្វើឡើង ដោយក្រុមហ៊ុន អាល្លឺម៉ង់ BioNTech និងក្រុមហ៊ុនចែកចាយចិន Fosun Pharma កំពុងតែប្រព្រឹត្តទៅ ដើម្បីកំណត់ពីមូលហេតុ នៃបញ្ហាវេចខ្ចប់នោះ ។

ទីក្រុងហុងកុងបាននិយាយដូច្នេះថា “ក្រុមហ៊ុន BioNTech និងក្រុមហ៊ុន Fosun Pharma គ្មានហេតុផលណា ដែលអាចជឿបានថា គ្មានហានិភ័យ ចំពោះសុវត្ថិភាពផលិតផលនោះទេ” និងបានបន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន កញ្ចប់ទីពីរដែលផលិតនៅហុងកុង ក៏នឹងត្រូវទុកចោល រហូតដល់ការស៊ើបអង្កេតបានបញ្ចប់ ។

ចំណែករដ្ឋមន្ត្រីចំណីអាហារ និងសុខាភិបាល លោក Sophia Chan បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធនេះថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីកំហុងឆ្គងនោះ ប៉ុន្តែហេតុផលអាចជឿបានថា ផលិតផលនោះមានហានិភ័យ ដល់សុវត្ថិភាពនោះទេ ៕

To Top