ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៥៣០០០នាក់ និងស្លាប់ជាង ២៥០នាក់

" "

ញូវដេលី ៖ តួលេខចុងក្រោយបង្អស់ របស់ប្រទេសឥណ្ឌា បានឈានដល់ ១១,៧៨៧,៥៣៤ករណី ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមានករណីថ្មីចំនួន ៥៣,៤៧៦ ករណីនៅទូទាំងប្រទេស ដែលជាចំនួនខ្ពស់បំផុត នៅឆ្នាំនេះ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ការស្លាប់ចំនួន ២៥១នាក់បន្ថែមទៀត ចាប់តាំងពីព្រឹកថ្ងៃពុធនេះ ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើង រហូតដល់ ១៦០,៦៩២ នាក់។

" "

ទោះជាយ៉ាងណា នៅតែមានករណីសកម្មចំនួន ៣៩៥,១៩២ករណី នៅក្នុងប្រទេសនេះ ខណៈមនុស្ស ១១,២៣១,៦៥០ នាក់ត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលជាសះស្បើយ។

" "

នៅក្នុងនោះដែរ មានការកើនឡើងចំនួន ២៦,៧៣៥ ករណី ដែលសកម្មក្នុងអំឡុងពេល ២៤ ម៉ោងមុន ដែលក្នុងនោះចំនួនករណីអតិបរមា ១៦,៦៦២ ត្រូវបានរាយការណ៍ពីរដ្ឋ Maharashtra ភាគនិរតីប្រទេស។

ក្នុងខែមករាចំនួនករណីប្រចាំថ្ងៃ នៅក្នុងប្រទេសបានធ្លាក់ ចុះដល់ក្រោម ១០,០០០នាក់ ។ ប្រជាជនជាង ៥៣ លាននាក់ត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា ចាប់តាំងពីការជំរុញកាត ធ្វើតេស្ដទូទាំងប្រទេស បានចាប់ផ្តើមនៅថ្ងៃទី១៦ ខែមករា។

ទិន្នន័យចុងក្រោយ ដែលចេញដោយក្រុមប្រឹក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រឥណ្ឌា (ICMR) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទន្ទឹមនឹងនេះការធ្វើតេស្តចំនួន ២៣៧,៥០៣,៨៨២ ត្រូវបានធ្វើឡើងនៅក្នុងប្រទេស រហូតដល់ថ្ងៃពុធ ក្នុងនោះការធ្វើតេស្តចំនួន ១,០៦៥,០២១ ត្រូវបានធ្វើឡើង នៅថ្ងៃពុធតែមួយ ៕
ដោយ ឈូក បូរ៉ា

To Top