ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅប្រេស៊ីល កើនឡើងដល់ជាង ៣០ម៉ឺននាក់ហើយ

រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ- ១៩ នៅប្រេស៊ីល មានចំនួន ៣០០,៦៨៥ នាក់នៅថ្ងៃពុធបន្ទាប់ ពីចំនួនមនុស្ស ២,០០៩ នាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩នេះក្នុងរយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា តួលេខចុងក្រោយបង្អស់ ធ្វើឱ្យការផ្ទុះឡើងនៃប្រទេសប្រេស៊ីល ក្លាយជាប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។

មួយថ្ងៃមុននេះប្រទេស អាមេរិកខាងត្បូងមួយនេះ បានកត់ត្រាការស្លាប់ ប្រចាំថ្ងៃចំនួន ៣,២៥១ នាក់។ នៅក្នុងនោះដែរ យោងតាមក្រសួងការ ធ្វើតេស្ដបានរកឃើញ ករណីថ្មីចំនួន ៨៩,៩៩២ ករណី ដែលជាចំនួនខ្ពស់បំផុតទី៣ ចាប់តាំងពីការរីករាលដាល នៃជំងឺរាតត្បាតនៅក្នុងប្រទេស។

នៅក្នុងប្រទេសប្រេស៊ីលមនុស្សចំនួន ១២,២២០,០១១ នាក់ឥឡូវនេះ បានធ្វើតេស្តរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃអង្គារកន្លងទៅនេះ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំង មនុស្សចំនួន ១៧,១ លាននាក់ផងដែរ ៕
ដោយ ឈូក បូរ៉ា

To Top