បរទេស៖ យោងតាមការសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការងារជោគជ័យរួចមកហើយ ក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដទាំង ២ដូស ជូនពលរដ្ឋរបស់ខ្លួនប្រមាណជាជាង ពាក់កណ្តាលមកហើយ។

ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលអាចធ្វើការ ចាក់វ៉ាក់សាំងបានលឿនជាងគេបំផុត ដោយគាត់ចាប់តាំង តែពីខែធ្នូមកប្រជាពលរដ្ឋរបស់ខ្លួន ដល់ទៅពាក់កណ្តាល ៩,៣លាននាក់ ដែលបានទទួលវ៉ាក់សាំងរួចរាល់។

វ៉ាក់សាំង Pfizer ត្រូវបានអ៊ិស្រាអ៊ែលប្រកាសទទួលស្គាល់ និងប្រើប្រាស់ដំបូងគេបង្អស់នៅក្នុង ប្រទេសរបស់ខ្លួនហើយលើសពីនេះ អ៊ីស្រាអ៊ែលក៏បានធ្វើការ ដាក់បញ្ចូលក្រុមជនប៉ាឡេស្ទីន ដែលរស់នៅទីក្រុងយេរូសាឡឺមភាគខាងកើត នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នេះផងដែរនិងបូករួមទាំង ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ West Bank ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
