ព័ត៌មានអន្តរជាតិ

បុរសថៃម្នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បាន១៣ថ្ងៃ

បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ប្រទេសថៃម្នាក់ បាននិយាយនៅថ្ងៃសុក្រថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន ១៣ ថ្ងៃ ដោយបុរសដែលស្លាប់ គឺមានជំងឺរ៉ាំរ៉ៃ ហើយវាមិនមែនជាផលប៉ះពាល់ដោយសារការចាក់ថ្នាំនេះទេ។

យោងតាមសារព័ត៌មាន Bangkok  Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងសុខាភិបាលសាធារណៈក្នុងខេត្ត ណុនថាបួរី លោកវេជ្ជបណ្ឌិត Tawee Chotpitayasunondh នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងបាននិយាយថា អ្នកជំងឺដែលស្លាប់គឺជាបុរស។ លោកបានបញ្ជាក់ថាមានរបាយការណ៍មុននេះថា បុរសដែលស្លាប់មានជំងឺប៉ោងដាច់សរសៃឈាមក្រហម ហើយបានទទួលការវះកាត់ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យកាលពីចុងខែមករា។

លោកវេជ្ជបណ្ឌិត Tawee Chotpitayasunondh បន្តថា អ្នកជំងឺស្ថិតក្នុងមន្ទីរពេទ្យប្រហែល ៤០ ថ្ងៃមុនពេលចេញពីមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិតថា មួយសប្តាហ៍បន្ទាប់ពីគាត់បានឈប់ព្យាបាលស្ថានភាពរបស់គាត់គឺធម្មតា។

អ្នកជំងឺដឹងថា គាត់មានហានិភ័យ Covid-19 ដោយសារជំងឺរ៉ាំរ៉ៃរបស់គាត់ហើយបានស្វែងរកនិងទទួលការចាក់វ៉ាក់សាំង Covid-19 កាលពីថ្ងៃទី ៣ ខែមីនា៕ប្រែសម្រួលៈ ណៃ តុលា

To Top