Covid-19

យ៉ាងហោចណាស់ស្លាប់ ៦នាក់ ដោយសារអគ្គីភ័យឆាបឆេះ នៅក្នុងមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ១៩ នៅក្រុងបុមបៃ

បុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថាអាជ្ញាធរបានឲ្យដឹងនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់នៅក្នុងអគ្គិភ័យមួយ ដែលបានឆាបឆេះអគារផ្សារទំនើបមួយ នៅឯមន្ទីរពេទ្យដែលបានព្យាបាល អ្នកជំងឺដែលមានជំងឺកូវីដ១៩ នៅទីក្រុងបុមបៃ ។

មន្រ្តីស៊ីវិលក្នុងស្រុកបាននិយាយថា អ្នកជំងឺជាង ៧០នាក់ដែលឆ្លងជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យឯកជននៅជាន់ទី៣ នៃផ្សារមួយកន្លែងត្រូវបានជម្លៀស ទៅកាន់មជ្ឈមណ្ឌលដទៃទៀត ។

គេមិនទាន់ដឹងច្បាស់ ថាតើ អ្នកស្លាប់ទាំងនោះជាអ្នកជំងឺដែលកូវីដ១៩ ឬអត់ ។

ទីក្រុងបុមបៃ កំពុងពុះពារឆ្លងកាត់ដំណាក់កាល អាក្រក់បំផុតនៃជំងឺរាតត្បាតជំងឺកូវីដ១៩ និងបានរាយការណ៍ថា មានចំនួន ៥.៥០០ករណីក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃព្រហស្បតិ៍ដែលជាចំនួន ខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top