Covid-19

លោក Boris Johnson ត្រូវបានស្នើសុំ ឲ្យមានការចែករំលែកវ៉ាក់សាំង ទៅដល់បណ្តាប្រជាជាតិក្រីក្រ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការការងារមនុស្សដ៏ល្បីមួយ នៅក្នុងប្រទេសអង់គ្លេស បានកំពុងតែធ្វើការស្នើសុំឲ្យ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ធ្វើការបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងកូវីដចំនួនប៉ុន្មាន ដែលអង់គ្លេស
បានត្រៀមក្នុងការចែកជូន ទៅដល់បណ្តាប្រទេសក្រីក្រ ផ្សេងទៀតលើលោក។

អង្គការដែលមានឈ្មោះថា Save the Children និង Wellcome Trust ត្រូវបានគេដឹងថាគឺជាក្រុមអង្គការ ក្នុងចំណោមអង្គការជាច្រើន ទៀតដែលបានធ្វើការស្នើសុំ និងអំពាវនាវទៅដល់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ក្នុងការចាប់ផ្តើមធ្វើការចែកចាយវ៉ាក់សាំងទៅ ឲ្យកម្មវិធីចែកវ៉ាក់សាំងដល់ប្រទេសក្រីក្រី របស់អង្គការសុខភាពពិភពលោក WHO ដែលត្រូវបានហៅថា COVAX ។

កន្លងមករដ្ឋាភិបាលរបស់អង់គ្លេស ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងធ្វើការចែករំលែកវ៉ាក់សាំង នៅក្នុងទ្រង់ទ្រាយដ៏ធំមួយ នៅពេលណាដែលវ៉ាក់សាំង ទាំងនោះនឹងរួចរាល់។

គួរឲ្យដឹងដែរថា អង់គ្លេសមកដល់ពេលនេះ បានបញ្ជាទិញវ៉ាក់សាំងសរុបប្រមាណជា ៤០០លានដូស មកហើយហើយក៏ធ្លាប់បានសន្យា ដែរនៅនឹងបរិច្ចាគវ៉ាក់សាំង
ដែលនៅសល់ភាគច្រើនទៅកាន់ បណ្តាប្រទេសដែលមានភាពក្រីក្រីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top