ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីដែលមានជាងគេ នៅសាធារណរដ្ឋឆែក ទទួលមរណភាព ដោយធ្លាក់ឧទ្ធម្ភាគចក្រ

បរទេស៖ ក្រុមហិរញ្ញវត្ថុរ PPF បាននិយាយកាលពីថ្ងៃចន្ទថា មហាសេដ្ឋីរបស់ សាធារណរដ្ឋឆែកគឺលោក Petr Kellner បានស្លាប់នៅក្នុង ឧបតិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋអាឡាស្កា។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Petr Kellner មានអាយុ ៥៦ ឆ្នាំ។ PPF បាននិយាយថា មនុស្ស ៥ នាក់បានស្លាប់នៅក្នុង ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនោះ ដែលស្ថានភាពរបស់ពួក គេកំពុងត្រូវបានស៊ើបអង្កេត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ group PPF បាននិយាយថា“ យើងសូមចូលរួមសោកស្តាយ យ៉ាងក្រៃលែងចំពោះឧបតិហេតុឧទ្ធម្ភាគចក្រមួយ នៅលើភ្នំអាឡាស្កានៅថ្ងៃសៅរ៍ទី ២៧ ខែមីនា, ស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំជាងគេនៃ group PPF លោក Petr Kellner បានទទួលមរណភាពនៅក្នុងសោកនាដកម្មនោះ” ។

យោងតាមទស្សនាវដ្តី Forbes បានអោយដឹងថា លោក Kellner គឺជាឥស្សរជនជំនួញដ៏ឆ្នើមមួយ នៃសម័យក្រោយកុម្មុយនិស្តដែលទ្រព្យសម្បត្តិរបស់ គាត់មានប្រមាណ ១៧,៥ ពាន់លានដុល្លារ៕ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top