ព័ត៌មានអន្តរជាតិ

ភូមា មិនគួរបណ្តោយឲ្យប្រទេស ត្រូវសង្គ្រាមពាណិជ្ជកម្ម ឆ្លងកាត់បានសម្រេចឡើយ

ភ្នំពេញ៖ ខណៈបញ្ហាប្រទូស្តរាយ នៅក្នុងប្រទេសភូមានៅតែបន្តអូសបន្លាយ ដោយគ្មានដំណោះស្រាយលោក ហេង វ៉ាន់ដា នាយកសកលវិទ្យាល័យ វ៉ាន់ដាគណនេយ្យបានបន្តវិភាគ ពីភូមិសាស្ត្រនយោបាយរបស់ ប្រទេសភូមាពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម ។ គឺក្នុងភាគទី៩៖ ភូមាក្នុងសង្គ្រាមពាណិជ្ជកម្ម២០២១។

លោក ហេង វ៉ាន់ដា បានលើកឡើងថា កាលពីសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិង សហភាព សាធារណរដ្ឋសង្គមនិយមសូវៀត កើតឡើងពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៩០ ទើបចប់។ ខាង សហរដ្ឋអាមេរិក ជាអ្នកឈ្នះ ដោយកំទេចសហភាពសាធារណរដ្ឋ សង្គមនិយមសូវៀតជា១៥បំណែក(រដ្ឋ)។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងសង្គ្រាមត្រជាក់នេះ ឥណ្ឌូចិនទទួលរងឥទ្ធិពល សឹងទាំងអស់ជំនួសពិភពលោក។ ក្នុងចំណោម៣ប្រទេសនៃឥណ្ឌូចិន មានតែកម្ពុជាមួយគត់ដែលធ្ងន់ធ្ងរជាងគេបំផុត ដោយខ្ទេចខ្ទាំប្រទេស សឹងដល់លេខសូន្យ។

ងាកមកវិញវិបត្តិនៅភូមាសព្វថ្ងៃនេះវិញ លោកថា មានលក្ខណៈដូចកម្ពុជាពីសម័យសង្គ្រាម ត្រជាក់កាលពីអតីតកាល។ ភូមាមិនគួរបណ្តែតបណ្តោយឲ្យប្រទេស ត្រូវបានសង្គ្រាមពាណិជ្ជកម្មឆ្លងកាត់បានសម្រេច ដូច្នេះឡើយ។ លោកក៏បានជូនពរប្រជាពលរដ្ឋ ភូមាគេចឲ្យផុតពីវិបត្តិនេះ ៕

To Top